ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចុះត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសជលផល ចំណុចទួលភូមិចាស់
ចេញ​ផ្សាយ ០៤ តុលា ២០១៩
167

ថ្ងៃព្រហស្បតិ៍ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ  ដឹកនាំកម្លាំងមន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ គណ:បញ្ជការឯកភាពរដ្ឋបាលស្រុកត្បូងឃ្មុំ ចុះត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសជលផល ចំណុចទួលភូមិចាស់ និងចំណុចទំនប់កុមារ ឃុំទន្លេបិទ និងឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ សម្រេចបាន ០១ករណីក្នុងនោះរុះរើនិងបំផ្លាញចោលវត្ថុតាវរួមមាន៖
    -លូស្បៃមុង ចំនួន២៥មាត់
    -របាំងស្បៃមុងប្រវែង ២៦០ម៉ែត្រ
    -បង្គោលចម្រឹង ចំនួន ៤២៥ដើម
    -ចាក់លែងត្រីចម្រុះចំនួន៥០គីឡូក្រាម។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter