ថ្ងៃពុធ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោក ឯក ឥរិយា នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញជលផល សហការជាមួយគណៈបញ្ជារកាឯកភាពស្រុកក្រូចឆ្មារ ចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបទល្មើសជលផល នៅចំណុចព្រែកជ្រៃក្នុងភូមិសាស្រ្តព្រំប្រទល់ឃុំរកាខ្នុរ និងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងបទល្មើសជលផលបានចំនួន០២ករណីរួមមាន៖
-លូស្បៃមុងចំនួន០២មាត់
-របាំងស្បៃមុងប្រវែង៨៥ម៉ែត្រ
-បង្គោលចំនួន៧៥ដើម
-លែងកូនត្រីចំនួន១៥គ.ក្រ
-លបកន្ទុយកណ្តុរចំនួន០៣មាត់
-បង្គោលចំនួន៧៥ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម