ស្រូវរងការខូចខាត ដែលអាចស្តារឡើងវិញ(ដាំដុះស្រូវលើផ្ទៃដីដដែល)មានប្រមាណ ១៨២,៥ហិកតា ក្នុងស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ០២ តុលា ២០១៩
323

ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក ហេង​ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី សហការជាមួយលោកអភិបាលស្រុកត្បូងឃ្មុំ ចុះប្រជុំពិនិត្យ វាយតម្លៃដំណាំស្រូវដែលរងការ ខូចខាតដោយជំនន់ទឹក ឮទន្លេមេគង្គនៅឃុំទាំង៤ ដូចជា ឃុំទន្លេបិទ ឃុំជីរោទិ៍ទី១ ឃុំពាមជីលាំង និងឃុំថ្មពេជ្រ ក្នុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងរដ្ឋបាលឃុំទាំងបួនខាងលើ ព្រមទាំងមេភូមិដែលមានស្រូវនិងដំណាំរបស់ប្រជាពលរដ្ឋខូចខាត អ្នកចូលរួមសរុប ១៩នាក់ នៅសាលាឃុំថ្មពេជ្រ។

តាមការពិភាក្សានិងចុះពិនិត្យជាក់ស្តែង ក្រុមការងារសន្និដ្ឋានបឋមថា ស្រូវរងការខូចខាត ដែលអាចស្តារឡើងវិញ(ដាំដុះស្រូវលើផ្ទៃដីដដែល)មានប្រមាណ ១៨២,៥ហិកតា។ ចំណែកផ្ទៃដីប្រមាណ ២៤,៥ហិកតា ដែលមិនអាចស្តារឡើងវិញ ហើយបានជំរុញចលនាដាំប្រភេទបន្លែ ដូចជា ឪឡឹក ត្រឡាច ល្ពៅ ត្រសក់ស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter