លោកប្រធានមន្ទីរ ដឹកនាំសហការី និងកម្មសិក្សាការី ចុះទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍និងស្វែងយល់បន្ថែមពីផលិតកម្មស្រូវពូជ
ចេញ​ផ្សាយ ១៩ កញ្ញា ២០១៩
156

ដើម្បីផលិតពូជស្រូវឲ្យបានសុទ្ធល្អ ពូជមេបា ជាកត្តាសំខាន់ តែការធ្វើអធិការកិច្ចលើទីវាលឲ្យបានយ៉ាងតិច ៤ដង ជាការចាំបាច់មិនអាចខ្វះបាន។ 
នេះជាការលើកឡើងរបស់លោក មូល ម៉ឺន ប្រធានសហគមន៍កសិកម្មចុងសំណាយ ដែលជាសហគមន៍កសិកម្មឆ្នើមក្នុផលិតកម្មស្រូវពូជនៅខេត្តបាត់ដំបង។

រសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី និងកម្មសិក្សាការី ជាថ្នាក់ដឹកនាំសហគមន៍កសិកម្មមកពីខេត្តត្បូងឃ្មុំ សរុបចំនួន១៧រូប ក្នុងនោះស្រី២រូប ចុះទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍និងស្វែងយល់បន្ថែមពីផលិតកម្មស្រូវពូជរបស់សហគមន៍កសិកម្មចុងសំណាយ នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter