ការចិញ្ចឹមកង្កែប កសិករអាចបង្កើតជាមុខរបរថ្មីបន្ថែមបាន
ព្រឹក ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយមន្រ្តីជំនាញជលផល ចុះពិនិត្យស្វែងយល់ពីបច្ចេកទេសចិញ្ចឹមកង្កែបក្នុងអាងប្លាស្ទិករបស់លោក សោម លី ជាកសិករចិញ្ចឹមកង្កែបសាច់និងភ្ញាស់កង្កែប នៅភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលមកដល់ពេលនេះគាត់មានអាងចិញ្ចឹមកង្កែប ២៥អាង ព្រមទាំងមានមេបាទុកសម្រាប់បង្កាត់ពូជដោយផ្ទាល់។
ក្នុងនោះលោក សោម លី ក៏បានប្រាប់ផងដែរថា បច្ចុប្បន្ន គាត់មានលក់កង្កែបសាច់ ពូជកង្កែប និងអាចបង្រៀនបច្ចេកទេសចិញ្ចឹមកង្កែបដល់បងបងប្អូនផងដែរ។
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងទៅគាត់ផ្ទាល់តាមលេខទូរស័ព្ទ 097 555 87 39 ឬទំនាក់ទំនងមន្រ្តីជំនាញជលផលដែលមានលេខទូរស័ព្ទ 031 570 97 09។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម