ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈចាំបាច់មួយចំនួនបន្ថែមទៀត ផ្តល់ជូនពលរដ្ឋជាង១ពាន់គ្រួសារ
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
176

ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមអមដំណើរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម  អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈចាំបាច់មួយចំនួនបន្ថែមទៀត ផ្តល់ជូនពលរដ្ឋជាង១ពាន់គ្រួសារ ស្នាក់នៅលើទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំក្រោយរងគ្រោះដោយទឹកជំនន់។

ក្នុងឱកាសជួបសំណេះសំណាលនៅលើទីទួលសុវត្ថិភាពនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានទទួលនិងប្រគល់សម្ភារៈមួយចំនួន ដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា រួមមាន ទូកចំនួន៤គ្រឿង ម៉ាស៊ីទូក១គ្រឿង ស៊ីទែនទឹក២ បង្គន់៤ ធុងចម្រោះទឹកស្អាតចំនួន២ធំៗ និងតង់ខៀវចំនួន១២៥តង់ ដែលជាការរួមចំណែកលើការងារមនុស្សធម៍។

ដោយឡែក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនតង់ ចំនួន៤០០តង់ សម្រាប់ជួយសម្រាលដល់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ៕

ចំនួនអ្នកចូលទស្សនា
Flag Counter