សកម្មភាពមន្រ្តីបសុព្យាបាល ចុះចាក់វ៉ាក់សាំងគោក្របីនិងបាញ់ថ្នាំសំលាប់មេរោគនៅទីទួលសុវត្តិភាពទួលវិហារ
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
522

ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូឃ្មុំ បានដឹកនាំមន្ត្រី សហការជាមួយការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ និងមេភូមិ ចុះចាក់វ៉ាក់សាំងគោក្របីនិងបាញ់ថ្នាំសំលាប់មេរោគនៅទីទួលសុវត្តិភាពទួលវិហារ។ ក្នុងនោះបានចាក់គោ ចំនួន៤៥ក្បាល ក្របី១៥ក្បាល និងពពែ ៥៨ក្បាល និងបានបាញ់ថ្នាំចំនួន ១២ទ្រុង និងកន្លែងសត្វឈប់សម្រាកពេលថ្ងៃចំនួន ០៥កន្លែងស្មើនឹង៥០០០ម៉ែតការេ។

ចំនួនអ្នកចូលទស្សនា
Flag Counter