ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
លោក លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសជលផល ចំណុចបឹងត្រស់ និងក្រោយភូមិទួលកែវ ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្រេចបាន ២ករណី ក្នុងនោះរុសរើនិងបំផ្លាញចោលវត្ថុតាង មានដូចខាងក្រោម ៖
-លូស្បែមុង ចំនួន២១មាត់
-របាំងស្បែមុងប្រវែង ១០៥០ម៉ែត្រ
-បង្គោលចម្រឹង ចំនួន៦៤៥ដើម
-ចាក់លែងត្រីចម្រុះ ចំនួន២៥គឺឡូក្រាម
-ឧបករណ៍រ៉ាវ ប្រវែង១២៦ម៉ែត្រ ចំនួន៦ម៉ាត់
-របាំងរ៉ាវចំនួន ៣០០ម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម