សេចក្តីអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងទន្លេមេគង្គហើយរងនូវទឹកជំនន់លិចលង់
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
192

សេចក្តីអំពាវនាវ

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងទន្លេមេគង្គហើយរងនូវទឹកជំនន់លិចលង់ បានផ្លាស់ទីលំនៅមករស់នៅបណ្ដោះអាសន្នលើទីទួលសុវត្ថិភាពហើយមានសត្វពាហនៈដែលចិញ្ចឹមមកជាមួយ សូមមានការប្រុងប្រយ័ត្នថែរក្សាសុខភាពសត្វឲ្យបានល្អ។

ចំពោះសត្វគោ ក្របី របស់បងប្អូនពុំទាន់បានចាក់ថ្នាំការពារជំងឺសារទឹកនិងជំងឺអុត ក្ដាម សូមរាយការណ៍ជាបន្ទាន់មកមន្ត្រីបសុព្យាបាល ដើម្បីយើងខ្ញុំនឹងចុះចាក់ថ្នាំការពារជូនដោយមិនគិតតម្លៃសេវាអ្វីទាំងអស់។

ម្យ៉ាងទៀតសូមកុំឲ្យសត្វគោ ក្របីរបស់បងប្អូនស៊ីស្មៅដែលលិចទឹកឲ្យសោះ វាអាចស៊ីដោយពពួកវីរុសនិងបាក់តេរីដែលហូរមកតាមទឹកបណ្ដាលឲ្យសត្វរបស់បងប្អូនឈឺបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter