ចុះពិនិត្យដំណាំស្រូវដែលលិច លង់ដោយជំនន់ទឹកទន្លេមេគង្គនិងទីទួលសុវត្ថិភាពសម្រាប់សត្វគោ ក្របី នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ០៩ កញ្ញា ២០១៩
151

រសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញបសុព្យាបាល ការិយាល័យកសិកម្មស្រុកក្រូចឆ្មារ បន្តសហការជាមួយរដ្ឋបាលឃុំទួលស្នួល មេភូមិទួលស្នួល ចុះពិនិត្យដំណាំស្រូវដែលលិច លង់ដោយជំនន់ទឹកទន្លេមេគង្គនិងទីទួលសុវត្ថិភាពសម្រាប់សត្វគោ ក្របី នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ។

តាមរបាយការណ៍ពីលោក ម៉ាន ម៉ាន់ ជំទប់ទី១ ឃុំទួលស្នួល បានរៀបរាប់ថា មកដល់ពេលនេះ ស្រូវប្រមាណ ៣៣៧ហិកតា របស់ប្រជាពលរដ្ឋក្នុងភូមិចំនួន ៨ និងសត្វគោ ក្របីប្រមាណ ៥៤៩ ក្បាល ក្នុងភូមិទួលស្នួលនិងភូមិទួលអុក ត្រូវជម្លៀសមាកកាន់ទួលសុវត្ថិភាព ៥កន្លែង។

លោកប្រធានមន្ទីរ បានសំណូមពររដ្ឋបាលឃុំ បន្តតាមដានផលប៉ះពាល់នៃដំណាំស្រូវនិងសុខភាពសត្វ។ ក្នុង ករណីមានសត្វឈឺ ត្រូវរាយការណ៍បន្ទាន់មក ០៦៦ ៧១ ១៩៧៩ ការិយាល័យកសិកម្មស្រុកទូរស័ព្ទលេខ០១២ ២០០ ៣២៦ ឬ មន្ត្រីបសុព្យាបាលខេត្ត លេខទូរ ស័ព្ទលេខ ០៩៧ ៤៥០៨៧៩ ដើម្បីមានវិធានការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter