ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបន្ត៖
-ចុះពិនិត្យទួលសុវត្ថិភាពសម្រាប់គ្រួសារពលរដ្ឋ និងសត្វពាហនៈរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ នៅឃុំទន្លេបិទ ដោយបានណែនាំឲ្យមន្ត្រីជំនាញបសុព្យាបាល យកចិត្តទុកដាក់លើសុខភាពសត្វទាំងពេលមកដល់រហូតវិលត្រឡប់ទៅវិញ
-ចុះពិនិត្យមើលការដាំស្មៅនិងការចិញ្ចឹមបំប៉នគោយកសាច់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ
-ពិនិត្យនិងពិគ្រោះពីការទិញលក់ម្នាស់ទឹកឃ្មុំរបស់កសិករភូមិភ្នំ ឃុំទន្លេបិទ ដោយលើកឡើងពីការចងក្រងសហគមន៍កសិកម្មនិងផលិតកម្មកសិកម្មតាមកិច្ចសន្យា
-ពិនិត្យនិងពិគ្រោះជាមួយកសិករដាំត្រសក់នៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ដោយជំរុញពីការផលិតបន្លែសុវត្ថិភាព កំណត់ផែនការដាំដុះច្បាស់លាស់ និងការស្រោចស្រពបែបសន្សំសំចៃទឹក។