ឯកឧត្តម នុត ច័ន្ទសុខា ចុះសាកសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋដែលប្រឈមការលិចលង់ផ្ទះសម្បែងដោយជំនន់ទន្លេមេគង្គ
ចេញ​ផ្សាយ ០៩ កញ្ញា ២០១៩
117

ព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលស្រុកតំបែរ ក្រុមការងារចុះជួយឃុំសេដា មេឃុំ មេភូមិ បានចុះសាកសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋដែលប្រឈមការលិចលង់ផ្ទះសម្បែងដោយជំនន់ទន្លេមេគង្គ ២១គ្រួសារនៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរនិងផ្តល់ប្រាក់រំលែកទុក្ខលំបាកមួយគ្រួសារ ១០០ ០០០រៀល និងតង់ ម្នាក់ ១ ប្រគេនស៊ីម៉ង់ ៣តោន ដល់វត្តកំពង់រាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter