លោកប្រធានមន្ទីរ ចុះពិនិត្យនិងសាក សួរព័ត៌មានស្ថានភាពដំណាំស្រូវដែលកំពុងលិចលង់ដោយជំនន់ទឹកទន្លេមេគង្គ
ចេញ​ផ្សាយ ០៩ កញ្ញា ២០១៩
101

ព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបន្តចុះពិនិត្យនិងសាក សួរព័ត៌មានស្ថានភាពដំណាំស្រូវដែលកំពុងលិចលង់ដោយជំនន់ទឹកទន្លេមេគង្គនិងព្រែកឆ្លូងនៅភូមិជីទ្រុន ភូមិបុស្សស្នោនិងភូមិស្រែ ប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លើផ្ទៃដីប្រមាណ ១១០ហិកតា រយៈពេល ៣ថ្ងៃមកហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter