នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំរដូវវស្សា នៅឃុំឈូក និងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
+ចុះពិនិត្យស្ថានភាពជំនន់ទឹកទន្លេមេគង្គ ៖
ចំពោះដំណាំដែលដាំ នៅតំបន់ទំនាបលិចទឹកទន្លេមេគង្គ ក្នុងឃុំទាំងពីរ មិនទាន់ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅឡើយទេ។
+ចុះពិនិត្យស្ថានភាពដំណាំ ៖
ពិនិត្យជារួមឃើញថាដំណាំស្រូវ និងដំណាំរួមផ្សំលូតលាស់ល្អប្រសើរ លើកលែងតែដំណាំដំឡូងមីដែលទទួលរងនូវជំងឺម៉ូសាអ៊ិច (Cassava Mosaic Disease) ប៉ុន្តែស្ថានភាពដំឡូងមីមានការលូតលាស់ជាធម្មតា។
+តំលៃកសិផល ៖
-សណ្តែកដី ៤ ០០០រៀល/គ.ក្រ (ស្ងួត)
-ល្ពៅ ១ ៥០០/គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម