កិច្ចប្រជុំពិនិត្យចេញដំណើរការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៩
107

ព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំពិនិត្យចេញ ដំណើរការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីអនុវត្តកម្មវិធី និងទីប្រឹក្សា នៅសាលប្រជុំមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter