ថ្ងៃសុខ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩
+លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
+លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម
+លោក ស្រី ហី សុខហាន មន្ត្រីការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម
ចុះពិនិត្យការលូតលាស់របស់ដំណាំស្រូវផ្ការំដួល និងស្រូវដំណើមស្បៃមង្គល ដែលព្រោះដោយម៉ាស៊ីន Eli seeder ក្នុងសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីព្រោះបានរយះពេល ៤៤ថ្ងៃ ឃើញថាស្រូវមានការដុះលូតលាស់ល្អ ក្នុងស្រែមានទឹកគ្រប់គ្រាន់ មិនសូវមានស្មៅដុះឡើយ ។
ក្នុងនោះបានណែនាំនិងផ្តល់បច្ចេកទេស ដល់កសិករផ្សេងទៀត ពីការប្រើប្រាស់ជី និងការកម្ចាត់កត្តាចង្រៃលើដំណាំស្រូវ។
-ចុះអនុវត្តបង្ហាញពីការប្រើប្រាស់ម៉ាស៊ីនព្រោះគ្រាប់ស្រូវ Eli seeder ស្រូវខា១៥
លើផ្ទៃដី៧០អា ដល់កសិករ១គ្រួសារ នៅឃុំជីគរស្រុកត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម