" សូមចូលរួមដាំដើម ឈើម្នាក់មួយដើម ក្នុងមួយឆ្នាំ ដើម្បីជាម្លប់ ភាពត្រជាក់ត្រជុំ និងសុខភាព "
ព្រឹកថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅបរិវេណអនុវិទ្យាល័យទឹកជ្រៅ ស្រុកតំបែរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំពិធីដាំកូនឈើប្រណិត ២២០ដើម ក្រោមធិបតីភាពដ៏ខ្អង់ខ្ពស់ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ក្នុងនោះមានការសហការជាមួយរដ្ឋបាលស្រុកតំបែរ សមាគមអតីតសិស្ស និស្សិត នៅកម្ពុជា ដោយមានការ ចូលរួមពីមន្ត្រីជំនាញជុំ វិញស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៤០០នាក់។
អង្គពិធីក៏មានចែកកូនឈើ ១៥០ដើម ដល់សាលាបឋមសិក្សាទឹកជ្រៅ និងសាលាបឋមសិក្សាស្រែវែង ឃុំទឹកជ្រៅ ប្រេងម៉ាស៊ី ១កំប៉ុង ថវិកាដល់លោកគ្រូ អ្នកគ្រូ ១០នាក់ កងកម្លាំង ៥នាក់ និងប៊ិច សៀវភៅ សម្រាប់សិស្សានុសិស្សទាំងអស់ ៣២២នាក់។