ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានដឹកនាំមន្រ្តី បានចុះណែនាំវិធីសាស្រ្ដសាបពូជស្មៅ របៀបច្រូតស្មៅ និងបានចែកពូស្មៅនិងសាបពូជស្មៅដល់កសិករនៅចំនួន ០២ទីតាំង ក្នុងភូមិខ្លោង ឃុំស្រឡប់ និងភូមិល្វាតូច ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ២៥នាក់ ស្រី ១០នាក់។
ក្នុងនោះដែរមន្ត្រីជំនាញបានណែនាំសាបពូចស្មៅចំនួន ០៣ពូជ ដូចជា៖
- ពូជប៉ាស្ពាឡូម
- ពូជម៉ូឡាតូ
- ពូជហ្គីណេ។
ការចុះណែនាំវិធីសាស្រ្តខាងលើនេះ សាបលើផ្ទៃដីចំនួន ០៣អា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម