សព្វផ្សាយពីជំងឺម៉ូសាអ៉ិចលើដំណាំដំឡូងមី និងចែកជូនសៀវភៅបច្ចេកទេសកសិកម្ម ដល់កសិករនៅភូមិទួលប្រស់ ឃុំសេដា ស្រុកតំបែរ
ចេញ​ផ្សាយ ៣០ សីហា ២០១៩
643

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ជួប រិទ្ធិ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានដឹកនាំមន្រ្តីការិយាល័យ សហការជាមួយមន្រ្តីការិយាល័យកសិកម្មស្រុកតំបែរ ចុះផ្សព្វផ្សាយពីជំងឺម៉ូសាអ៉ិចលើដំណាំដំឡូងមី និងចែកជូនសៀវភៅបច្ចេកទេសកសិកម្ម ដល់កសិករនៅភូមិទួលប្រស់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានកសិករចូលរួមចំនួន១៥នាក់ ស្រី១០នាក់។ ក្នុងការចុះផ្សព្វផ្សាយខាងលើនេះ មន្រ្តីជំនាញ បានណែនាំកសិករឱ្យយល់ដឹងពីភ្នាក់ងារចម្លង លក្ខណៈបំផ្លាញរបស់ជំងឺ ការប្រើប្រាស់ពូជ ការថែទាំ និងវិធានការការពារ។

ចំនួនអ្នកចូលទស្សនា
Flag Counter