មន្រ្តីកសិកម្មស្រុកអូររាំងឪ ចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវបង្កើនរដូវ
ចេញ​ផ្សាយ ៣០ សីហា ២០១៩
179

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក មាន  វ៉ាន់ឡាយ អនុប្រធានការិយាល័យកសិកម្មស្រុក និងលោក ចាន់ រដ្ឋា មន្រ្តីការិយាល័យកសិកម្មស្រុក បានចុះទៅពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវបង្កើនរដូវនៅឃុំចក  និងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ដោយបានណែនាំពីបច្ចេកទេសដាំដុះ  ការដាក់ជី  របៀបគ្រប់គ្រងទឹក ព្រមទាំងពន្យល់ពីសារ:ប្រយោជន៍នៃការចង់ក្រងជាសហគមន៍  ដើម្បីទិញធាតុចូលក្នុងតម្លៃសមរម្យ និងលក់កសិផលបានតម្លៃខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter