មាន់ចំនួន១២០ក្បាលចែកជូនកសិករអនុវត្តបង្ហាញចំនួនដល់កសិករក្នុងការអនុវវត្តគម្រោង LASED II
ចេញ​ផ្សាយ ២៨ សីហា ២០១៩
121

ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ 
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម 
-លោក សំរិត វុទ្ធថា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក 
រួមជាមួយសិស្សបម្រើការងារស្ម័ក្រចិត្តនៅមន្ទីរកសិកម្ម បានចុះយកពូជមាន់ចំនួន១២០ក្បាលចែកជូនកសិករអនុវត្តបង្ហាញចំនួន២គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានកូនមាន់៦០ក្បាល ក្នុងការអនុវវត្តគម្រោង LASED II។ ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានចុះពិនិត្យការចិញ្ចឹមមាន់សាច់ និងការដាំដុះដំណាំបន្លែរបស់កសិករ និងបានណែនាំបន្ថែមពីបច្ចេកទេសកសិកម្មដូចជា៖
-ការរៀបចំទ្រុងមាន់
-បច្ចេកទេសថែទាំនិងការការពារជំងឺមាន់
-បច្ចេកទេសដាំដុះដំណាំបន្លែ
-ការថែទាំ ការការពារ និងព្យាបាលជំងឺលើដំណាំបន្លែ 
ដល់កសិករជាសម្បទានិក ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter