ស្រុកអូររាំងឪ៖ ៨០% នៃផ្ទៃដីដាំដុះសរុបក្នុងឃុំ បានទួលរងនូវជំងឺម៉ូសាអិច (Cassava Mosaic Disease)
ចេញ​ផ្សាយ ២៨ សីហា ២០១៩
155

ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំដំឡូងមី នៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ស្រុកអូររាំងឪ មានផ្ទៃដីដាំដុះដំឡូងមីវស្សាសរុប ១ ៤៧០ហិកតា ក្នុងនោះឃុំព្រះធាតុ មានផ្ទៃដីដាំដុះដំឡូងមី ៤២៥ហិកតា ច្រើនជាងបណ្តាឃុំផ្សេងៗ។ តាមលទ្ធផលចុះពិនិត្យផ្ទាល់តាមបណ្តាភូមិ ដែលដាំដំឡូងមី ក្នុងឃុំព្រះធាតុ ឃើញថាដំឡូង ៨០% នៃផ្ទៃដីដាំដុះសរុបក្នុងឃុំ បានទួលរងនូវជំងឺម៉ូសាអិច (Cassava Mosaic Disease)។ ពូជដំឡូងមីដែលកសិករយកមកដាំដុះគឺ ពូជKU50 (ត្រួយពណ៌ស្វាយ) និងពូជHLS11 (ត្រួយពណ៌ស) ដោយឡែកពូជដែលកសិករដាំដុះច្រើនគឺពូជ KU50 ប្រមាណ៨០%។

ចំនួនអ្នកចូលទស្សនា
Flag Counter