ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះអនុវត្តបង្ហាញបច្ចេកទេសផលលិតកម្មដំណាំបន្លែសុវត្ថិភាពក្នុងសាលារៀនស្រែកសិករ ព្រឹត្តិការណ៍ទី១ (ការរៀបចំដី ការលើករងនិងការរៀបចំជីកំប៉ុស្តគោគ) នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងនោះមានការចូលរួមដោយមន្រ្តីគាំទ្រកសិកម្មស្រុក មន្ត្រីផ្សព្វផ្សាយព័ត៌មានកសិកម្មឃុំ កសិករ ក្រុមកែលម្អជីវភាព និងនិស្សិតសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ចូលរួមចំនួន ២០នាក់ ក្នុងនោះស្រី ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម