ពីធីផ្សព្វផ្សាយការបរិភោគសាច់ជ្រូក នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ២៦ សីហា ២០១៩
122

ថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩
ចូលរួមពិធីផ្សព្វផ្សាយការបរិភោគសាច់ជ្រូកសមាសភាពចូលរួម
1-លោក ស្រេង លី អភិបាលស្រុកមេមត់
2-លោក ជៀងសារិទ្ឋ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
3-លោក សេង សោភា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល
4-លោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់
5-លោក លី រមនា មន្ត្រីការិការិយាល័យកសិកម្មស្រុកមេមត់
6-លោក លោកស្រី មន្ត្រីរាជការ និងប្រជាជន ក្នុងស្រុកមេមត់អ្នកចូលរួម សរុបចំនួន 60នាក់ ។
ក្នុងពីធីផ្សព្វផ្សាយការបរិភោគសាច់ជ្រូកលោក ស្រេង លី អភិបាលស្រុកមេមត់ បានមានប្រសាសន៌ សំណូមពរ អោយប្រជាជន នាំគ្នាបរិភោគសាច់ជ្រូក ព្រោះជម្ងឺប៉េស្តជ្រូកអាហ្រ្វិកមិនឆ្លងមកមនុស្សទេ។
ជាបន្តមក លោក ជៀង សារិទ្ឋ អនុប្រធានមន្ទីរកសិកម្មខេត្ត បានមានប្រសាសន៌ថា បច្ចុប្បន្ននេះជ្រូកដែលនៅក្នុងខេត្ត ត្បូងឃ្មុំ មិនមានជំងឺប៉េស្តជ្រូកអាហ្វិកទៀតទេ ដូចនេះ សាច់ជ្រូកមានត្រារបស់ ពេទ្យសត្វ ដែលលក់នៅលើទីផ្សារ ជាសាច់ដែលមានសុវត្ថិភាពសម្រាប់ការបរិភោគជាបន្តមកទៀត គណៈអធិបតី បានប្រកាសបើកការហូបសាច់ជ្រូក ហើយអ្នកចូលរួមទាំងអស់បានបរិភោគ សាច់ជ្រូក គ្រប់ៗគ្នា ។

ចំនួនអ្នកចូលទស្សនា
Flag Counter