ថ្ងៃព្រហស្បតិ៍ ៧ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
-លោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម
-លោកហ៊ន់ រី មន្ត្រីការិយាល័យកសិឧស្សាហកម្ម
បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមចូលរួម៣១នាក់ ក្នុងនោះស្រ្តី ០៩នាក់ ក្នុងគោលបំណង៖
-ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងភាគីអ្នកទិញ និងភាគីអ្នកផលិត ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌
-ធានាឱ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព
-បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម
-រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិ
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបាន៖
+យល់ដឹងពីគោលបំណងនៃការបង្កើតផលិតកម្មកសិកម្មតាមកិច្ចសន្យា
+យល់ដឹងពីអត្ថប្រយោជន៍ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
+យល់ដឹងពីគុណវិបត្តក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា
+យល់ដឹងពីពីសិទ្ធ និងកាតព្វកិច្ចរបស់ភាគីអ្នកទិញ និងភាគីអ្នកផលិត
+យល់ដឹងពីពីស្ថាប័នសម្របសម្រួលក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា
បន្ទាប់ពីបញ្ចប់កម្មវិធីវគ្គបណ្តុះបណ្តាល
លោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម
បានបន្តចុះផ្តល់បច្ចេកទេសបន្ថែមដល់កសិករដាំបន្លែ ដូចជា ការធ្វើអនាម័យចំការ ការកត់ត្រាតាមគោលការណ៍កសិកម្មល្អ និងវិធានការប្រើប្រាស់ថ្នាំព្យាបាលផ្សិតលើដំណាំត្រសក់ចំណារ។