ពិធីដាំកូនឈើក្នុងព្រៃសហគមន៍ ស្រែលើសែនជ័យ ស្រុកមេមត់ ខែត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ២៦ សីហា ២០១៩
124

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសការរី រៀបចំពីធីដាំកូនឈើ ក្រោមធិបតីភាពដ៏ខ្អង់ខ្ពស់ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន២ (LASED II) ។ ពិធីដាំកូនឈើ ត្រូវបានបា្ររព្ធឡើង នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ត្រីអនុវត្តគម្រោងLASED II ថ្នាក់ខេត្ត អភិបាលស្រុកមេមត់ មន្ត្រីគម្រោងស្រុកមេមត់ មេឃុំជាំក្រវៀន ប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅភូមិស្រែលើសែនជ័យ សរុបប្រមាណជា ៨០នាក់។ ការរៀបចំពីធីដាំកូនឈើនេះឡើង ក្នុងគោលបំណងចូលរួមសកម្មភាពអភិរក្សធនធានធម្មជាតិ និងធនធានព្រៃឈើ ជាពិសេសរក្សានិរន្តរភាពព្រៃឈើ នៅក្នុងព្រៃសហគមន៍ និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។  ដោយមានការ គាំទ្រពីគម្រោង LASED II មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំពិធីនិងដាំកូនឈើនៅបរិវេណដីអគារសហគមន៍ និងក្នុងព្រៃសហគមន៍ ដែលមានប្រភេទកូនឈើ ក្រញ៉ូង បេង សុក្រំ កកោះ និងកូនឈើទាល សរុបប្រមាណ៧០០ដើម នៅលើផ្ទៃដីសរុបប្រមាណជាជាង១.៥ហិកតា។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលរងខេត្ត អបដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការីអមដំណើរ បានចុះពិនិត្យពីការដាំដុះដណាំបន្លែរបស់កសិករជាសម្បទានិក ដែលបានដាំក្នុងផ្ទះសំណាញ់ខ្នាតតូច ធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងការដាំដុះបន្លែនៅទីវាល ក្នុងនោះផងដែរ លោកប្រធានមន្ទីរបានផ្ដល់អនុសាសន៍ណែនាំបច្ចេកទេសបន្ថែមដល់កសិករពីការដាំដុះដំណាំបន្លែ ការថែទាំ និងការប្រមូលផលបន្លែជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter