ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
- លោក យឹង សុកគង់ អនុប្រធានការិយាល័យកៅស៊ូ
- កញ្ញា ពៅ ពិសាខ អនុប្រធានការិយាល័យកៅស៊ូ
- លោក សោម ឧត្ដម មន្ត្រីការិយាល័យកៅស៊ូ
ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសមាសភាពចង្រៃ និងជំងឺកៅស៊ូ សម្រាប់អភិវឌ្ឍន៍ដំណាំកៅស៊ូ ដែលមានសិក្ខាកាមចូលរួមចំនួន ២៨នាក់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបានចំណេះដឹងដូចខាងក្រោម៖
- ចំណេះដឹងពីបច្ចេកទេសបើកមុខចៀរ
- ចំណេះដឹងពីបច្ចេកទេសចៀរជ័រកៅស៊ូ និងប្រើថ្នាំរំញោច
- វិធានការគ្រប់គ្រងជំងឺ និងកត្តាចង្រៃផ្សេងៗលើដំណាំកៅស៊ូ
- ការថែទាំដំណាំកៅស៊ូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម