ចុះពិនិត្យ ណែនាំបច្ចេកទេសដាំដុះបន្លែ និងរៀបចំកូនឈើសម្រាប់ដាំដុះនៅបរិវេណអគារសហគមន៍កសិកម្ម និងលើដីសហគមន៍ព្រៃឈើ
ចេញ​ផ្សាយ ២៣ សីហា ២០១៩
149

ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យ ណែនាំបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ខ្នាតតូចធននឹងការប្រែប្រួលអាកាសធាតុ ដល់កសិករដែលទទួលដីសម្បទាន នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ និងរៀបចំកូនឈើសម្រាប់ដាំដុះនៅបរិវេណអគារសហគមន៍កសិកម្ម និងលើដីសហគមន៍ព្រៃឈើ
+សកម្មភាព និងលទ្ធផល
-ដឹកជញ្ជូនកូនឈើពីសង្កាត់រដ្ឋបាលព្រៃឈើមេមត់ទៅភូមិស្រែលើសែនជ័យ និងណែនាំពីរបៀបនៃការដាំកូនឈើ
-ចុះពិនិត្យ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ខ្នាត់តូចរបស់កសិករបានចំនួន ០៤គ្រួសារ និងការចិញ្ចឹមាន់លក្ខណៈគ្រួរសារ
-ពន្យល់ណែនាំកសិករពីបច្ចេកទេសប្រើប្រាស់ជីបំប៉នទៅតាមប្រភេទដំណាំនីមួយៗ និងការធ្វើអនាម័យនៅជំវិញសួនបន្លែ
-ណែនាំកសិករពីវិធីសាស្រ្តការពារលើដំណាំបន្លែ និងការត្រួតពិនិត្យពពួកកត្តាចង្រៃនានា
-ជម្រុញកសិករពីការធ្វើផែនការដាំដុះឲ្យទាន់ពេលវេលា
-ពន្យល់ណែនាំកសិករពីការធ្វើអនាម័យក្នុងទ្រុងមាន់ឲ្យបានត្រឹមត្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter