លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចុះពិនិត្យមើលការចិញ្ចឹញមកង្កែប នៅក្រុងសួង
ចេញ​ផ្សាយ ២៣ សីហា ២០១៩
113

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩​ លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ  ចុះពិនិត្យមើលការចិញ្ចឹញមកង្កែបរបស់កសិករឈ្មោះ សោម លី ភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ដើម្បីប្រឹក្សាយោបល់ និងណែនាំអំពីរបៀបឲ្យចំណី ការផ្លាស់ប្តូរទឹក និងបំបែកចេញពីគ្នាចំពោះកូនកង្កែបដែលមានទំហំខុសគ្នា ជៀសវាងកង្កែបធំស៊ីកង្កែបតូច។ បច្ចុប្បន្នកង្កែបរបស់គាត់មានចំនួន១៨  អាង  (អាងធ្វើពីថង់ប្លាស្ទិក)  ការដាក់ចិញ្ចឹមមានចាប់ពីកង្កែបកូនក្អុករហូតដល់កង្កែបធំ ៦-៧ក្បាលស្មើ ១គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter