ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ស៊ឹម ធី អនុ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន៣១នាក់ក្នុងនោះស្រីចំនួន៦នាក់ ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម