ចុះសម្របសម្រួលរៀបចំសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៣ សីហា ២០១៩
141

ថ្ងៃចន្ទ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
-លោកសេង សីសាក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោកឈាង ចាន់ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោកសេង សិទ្ធិវ័ន្ត មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះសម្របសម្រួលរៀបចំសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម នៅភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ ដោយកិច្ចប្រជុំមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំសេដា លោកមេឃុំ លោកមេភូមិស្រែខ្សាច់ និងប្រជាពលរដ្ឋចូលជាសមាជិកសហគមន៍កសិកម្មសរុបចំនួន១៨ នាក់ ក្នុងនោះស្រី០៣ នាក់។ 
+សកម្មភាព និងលទ្ធផល
-បានព្រាងឈ្មោះសម្រាប់ដាក់ក្នុងសហគមន៍កសិកម្ម
-បានព្រាងទិសដៅរយ:ពេលខ្លី និងរយ:ពេលវែងអំពីការធ្វើបករតិបត្តិការមុខរបរនៅក្នុងសហគមន៍កសិកម្ម
-បាព្រាងលក្ខន្តិកៈសម្រាប់អនុម័តនៅថ្ងៃមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter