វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកផ្នែកបូកសរុបរបាយការណ៍ប្រចាំខែ និងប្រចាំថ្ងៃ
ចេញ​ផ្សាយ ២៣ សីហា ២០១៩
116

នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការបូកសរុបរបាយការណ៍តាមបណ្តាខណ្ឌ ការិយាល័យជំនាញ និងការិយាល័យកសិកម្មក្រុង ស្រុកឲ្យមានភាពងាយស្រួល និងទទួលបានព័ត៌មានជាក់លាក់ និងច្បាស់លាស់នោះ ការិយាល័យរដ្ឋបាល បុគ្គលិក បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកផ្នែកបូកសរុបរបាយការណ៍ប្រចាំខែ និងប្រចាំថ្ងៃ ដែលមានអ្នកចូលរួមសរុបប្រមាណ ២២នាក់ ក្នុងនោះស្រី ៤នាក់។ 
ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ បានរំលេចនូវគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ការបែងចែកទំរង់របាយការណ៍ដាច់ដោយឡែកពីគ្នារវាងខណ្ឌ ការិយាល័យជំនាញ និងការិយាល័យកសិកម្មក្រុងស្រុក 
២. វិធីសាស្រ្តនៃការសង្ខបខ្លឹមសារអត្ថបទរបាយការណ៍ ប្រកបដោយអត្ថន័យគ្រប់គ្រាន់
៣. ចំពោះរបាយការណ៍ត្រីមាស ឆមាស ៩ខែដើមឆ្នាំ និងប្រចាំ ខណ្ឌនិងការិយាល័យទាំងអស់ត្រូវ បូកសរុបទាំងរបាយការណ៍បន្ថែមប្រចាំខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ ភ្ជាប់ជាមួយគ្នាផងដែរ
៤. យោងលើប្រសាសន៍របស់លោកប្រធានក្នុងកិច្ចប្រជុំប្រចាំខែសីហា ក្នុងវគ្គបណ្តុះបណ្តាលក៏បានស្នើសុំអោយខណ្ឌ និងការិយាល័យទាំងអស់លើកពីបញ្ហាប្រឈម និងផែនការអនុវត្តបន្តនៅខែបន្ទាប់អោយបានជាក់លាក់
៥. បង្ហាញពីចំណុចសំខាន់ៗ ដែលត្រូវរាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ ដើម្បីបញ្ជូលក្នុងគេហទំព័រមន្ទីរ
៦. បង្ហាញពីចំណុចសំខាន់ៗនៃការសរសេរកំណត់ក្នុងកិច្ចប្រជុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter