ថ្ងៃទី១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លោក ជឺន ចិត្ត និងលោក សេង សោភា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ ចុះណែនាំពីការដាំស្មៅចំណីសត្វ និងរបៀបកាត់ស្មៅចំណីសត្វដល់កសិករចិញ្ចឹមគោចំនួន ០២គ្រួសារ នៅភូមិឈើខ្លឹម ឃុំវំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានផ្តល់ពូជស្មៅចំណីសត្វដល់អង្គភាពកងពលតូច ថ្មើរជើងលេខ២១ ថ្នល់ទទឹង ត្បូងឃ្មុំ ព្រមទាំងបានណែនាំពីរបៀបដាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម