ចុះពិនិត្យការដាំដុះ និងសម្របសម្រួលសហគមន៍កសិកម្មដែលបានខ្ចីគោយន្ត
ចេញ​ផ្សាយ ១៦ សីហា ២០១៩
180

ថ្ងៃទី១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ឃាន ខៃ មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក ចុះពិនិត្យដំណាំនិងសម្របសម្រួលសហគមន៍កសិកម្មដែលបានខ្ចីគោយន្ត នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលដូចខាងក្រោម៖
-បានចុះពិនិត្យនិងណែនាំបច្ចេកទេសដាំដុះណាំបន្លែដល់កសិករនៅឃុំកោងកាង ស្រុកពញាក្រែក ជួបកសិករ៣គ្រួសារ
-កសិករ សំ សេន បានបញ្ចប់ការប្រមូលផលសណ្តែកកួរ និងរៀបចំភ្ជួរ រាស់ ហាលដី សម្រាប់ដាំដុះបន្លែនៅវគ្គក្រោយទៀត
-កសិករ មុន សុទ្ធ កំពុងដាំដុះដំណាំពោតបារាំង សណ្តែកកួរ ត្រកួន និងស្ពៃខ្មៅ ក្នុងនោះបានពិភាក្សាអំពីការ រៀបចំផ្ទះសំណាញ់ សម្រាប់ដាំដុះបន្លែ
-កសិករ គង់ សាវឿន ដាំដុះត្រសក់ចំណា សណ្តែកកួរ កំពុងចេញផ្កា ឃើញថាដុះលូតលាស់ល្អ ក្រៅពីដាំដុះបន្លែ គាត់បាន ដាំដំណាំអំពៅនៅជុំវិញបន្លែរបស់គាត់លើផ្ទៃដីជិត១ហិកតា ហើយអំពៅការដុះលូត លាស់ល្អ ខ្លះទៀតអាចប្រមូលផលបានហើយ គាត់បានបញ្ជាក់ថា អំពៅរបស់គាត់ក្នុង១ឆ្នាំៗលក់បានពី១០ទៅ១៨ លានរៀល
-ចុះពិនិត្យការលូតលាស់ដំណាំស្រូវដែលព្រោះដោយម៉ាស៊ីនEli seeder នៅឃុំកោងកាង ស្រុកពញាក្រែក ដោយសារភាពរាំងស្ងួតអូសបន្លាយយូរធ្វើឲ្យស្មៅចង្រៃដុះប្រជែងជាមួយស្រូវយ៉ាងច្រើន
-សម្របសម្រួលសហគមន៍កសិកម្មពញាក្រែករុងរឿង ក្នុងការខ្ចីគោយន្ត ដែលនៅសហគមន៍សម្រស់ដូនតី ដើម្បីយកទៅប្រើប្រាស់ ភ្ជួរ រាស់ដីស្រែសម្រាប់ស្ទូងស្រូវ រដូវវស្សា។

ចំនួនអ្នកចូលទស្សនា
Flag Counter