ស្រុកត្បូងឃ្មុំ៖ ស្រូវប្រមាណ១ ៧០០ហិកតា ប្រឈមការខូចខាតដោយគ្រោះរាំងស្ងួត
ចេញ​ផ្សាយ ១៥ សីហា ២០១៩
147

ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត

ថ្ងៃទី១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យស្រូវដែលប្រឈមការខូចខាតដោយគ្រោះរាំងស្ងួតប្រមាណ ១ ៧០០ហិកតា នាពេលកន្លងមកនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក នៅ អូន មេឃុំអញ្ចើមបានរៀបរាប់ថា នៅខែកក្កដាកន្លងមកនេះ ប្រភេទស្រូវស្រាល (ស្រូវបង្កើនរដូវ) ចំនួន ៣២៣ហិកតា បានខូចខាតទាំងស្រុង ហើយស្រូវប្រមាណ១ ៤០០ ហិកតា រងផលប៉ះពាល់ ហើយបានលូតលាស់ល្អប្រសើរឡើងវិញ បន្ទាប់ពីមានភ្លៀងធ្លាក់បន្តបន្ទាប់ ហើយនឹងត្រូវចាប់ផ្តើមប្រមូលផលចាប់ពីសប្តាហ៍ក្រោយតទៅ។ ចំពោះស្រូវដែលរងការខូចខាត ស្តារបានប្រមាណ ៦៥ហិកតាប៉ុណ្ណោះ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាពេកព្រោះមិនកើត សម្រាប់ទីនោះផ្ទាល់ប្រជាកសិករមួយចំនួន ក៏បានធ្វើថ្នាលសំណាបខ្លះដែរ។ លោកមេឃុំក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំពូជស្រូវផ្តល់ជូនដល់ប្រជាកសិកររងគ្រោះបានទាន់ពេលវេលា និងដោះស្រាយបានមួយចំណែកនូវការលំបាកចំពោះមុខ។

តាមស្ថានភាពអាកាស ធាតុនិងបរិមាណទឹកក្នុងស្រែនាពេលនេះ ប្រជាកសិករនឹងច្រូតស្រូវក្នុងទឹក។

ក្នុងឱកាសនោះ ប្រធានមន្ទីរបានសំណូមពរដល់លោកមេឃុំ បន្តជំរុញប្រជាកសិករធ្វើថ្នាល សំណាប សាបស្រូវ ដកស្ទូង ទើបអាចបន្តការដាំដុះបាន មិនអាចប្រើមធ្យោបាយព្រោះបានទេ ហើយប្រជាកសិករ ត្រូវ តែចុះមើលស្រែ ដកស្មៅ ដាក់ជី ដើម្បីទទួលបានទិន្នផលល្អប្រសើរ។

ចំនួនអ្នកចូលទស្សនា
Flag Counter