ដើម្បីទប់ស្កាត់ការហូរចូលជីថ្នាំកសិកម្មខុសច្បាប់ មន្រ្តីជំនាញបានចុះពិនិត្យដេប៉ូមួយចំនួននៅស្រុកមេមត់
ចេញ​ផ្សាយ ១៤ សីហា ២០១៩
112

ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម ដឹកនាំមន្រ្តីការិយាល័យ ០៣រូប សហការជាមួយ ប្រធានការិយាល័យកសិកម្មស្រុកមេមត់ ចុះអធិការកិច្ចការលក់ដុំលក់រាយសម្ភារកសិកម្មនៅស្រុកមេមត់ ដោយបានចែកសេចក្តីណែនាំរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីវិធានការទប់ស្កាត់បទល្មើសថ្នាំកសិកម្មនិងជីកសិកម្មដល់អាជីវករលក់សម្ភារកសិកម្ម និងបានធ្វើកំណត់ហេតុត្រួតពិនិត្យបានចំនួន ០៦ដេប៉ូ។ តាមការចុះពិនិត្យទៅលើដេប៉ូនីមួយៗ ឃើញថាមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ និងការដាក់តាំងលក់សម្ភារកសិកម្មបានត្រឹមត្រូវ។

ក្នុងនោះដែរក្រុមការងារបានពន្យល់បន្ថែមដល់អាជីវករលក់សម្ភារកសិកម្មដូចជា៖
-ត្រូវដាក់តាំងវិញ្ញាបនបត្រឆ្លងកាត់វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ និងលិខិតអនុញ្ញាតលក់ដុំលក់រាយសម្ភារកសិកម្មនៅក្នុងដេប៉ូលក់សម្ភារកសិកម្ម
-ត្រូវដាក់លក់សម្ភារកសិកម្មដាច់ដោយឡែកពីសម្ភារប្រើប្រាស់ផ្សេងទៀត ដើម្បីការពារការភាន់ច្រឡំដោយប្រការណាមួយដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពនិងអាចគ្រោះថ្នាក់ដល់អាយុជីវិត
-ត្រូវពន្យល់ដល់កសិករឱ្យបានច្បាស់លាស់ពីវិធីប្រើប្រាស់ថ្នាំជីកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter