ចូលរួមវគ្គបណ្តុះបណ្តាលស្តីការវាស់ស្ទង់ទិន្នផលដំណាំស្រូវ និងដំណាំដំឡូងមី
ចេញ​ផ្សាយ ១៤ សីហា ២០១៩
107

ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិម្ម និងកញ្ញា នី ស្រីលីស មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីការវាស់ស្ទង់ទិន្នផលដំណាំស្រូវ និងដំណាំដំឡូងមី ក្រោមអធិបតីភាព លោក ហូ ពុទ្ធា អគ្គនាយករង នៃអគ្គនាយដ្ឋានកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ សិក្ខាកាមចូលរួមអញ្ជើញមកពីអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចំនួន ២០ ស្មើនឹង ៥៥នាក់ ស្រ្តី ៨នាក់។

សិក្ខាសាលានេះមានគោលបំណង៖
-ដើម្បីប៉ាន់ស្មានទិន្នផលស្រូវ និងដំឡូងមីមធ្យមតាមរដូវកាលដាំដុះនៅតាមរាជធានីខេត្ត។
-ដើម្បីព្យាករណ៍បរិមាណផលស្រូវ និងដំឡូងមី សរុបតាមរដូវកាលដាំដុះនីមួយៗនៅទូទាំងប្រទេស។ 

ចំនួនអ្នកចូលទស្សនា
Flag Counter