សមិទ្ធិផលកសិកម្មនៃការអនុវត្តគម្រោង TSSD-AF ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ១៤ សីហា ២០១៩
134

ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាមន្រ្តីសម្របសម្រួលកសិកម្មថ្នាក់ខេត្ត និងលោក ផុន សារ៉ុម ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងជាមន្រ្តីទីផ្សារ បានសម្របសម្រួលក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ព្រមទាំងកសិករគំរូមកទស្សនកិច្ចសិក្សាការងារដាំដុះនិងការចិញ្ចឹមទាកាប៉ា ការបណ្តុះផ្សិតចំបើង ការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប និងការដាំបន្លែ នៅឃុំចុងជាច ឃុំទឹកជ្រៅ ឃុំនាងទើត និងឃុំដូនតី ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ១៧នាក់ ក្នុងនោះស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter