ការផ្តល់សេវាបច្ចេកទេសកសិកម្ម មិនកំណត់ថានៅក្នុងថ្នាក់ឬទីវាលទេ ធ្វើយ៉ាងណាឲ្យតែកសិករបានយល់និងបានចំណូលពីការប្រឹងប្រែងរបស់គាត់
ចេញ​ផ្សាយ ១២ សីហា ២០១៩
166

ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក អៀង ថងអ៊ុន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះពិនិត្យ និងផ្តល់បច្ចេកទេសលើដំណាំស្រូវក្នុងសហគមន៍កសិកម្មតំបែររុងរឿង និងដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ នៅភូមីជ្រៃភ្លូក ភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ។

មន្រ្តីជំនាញបានពិនិត្យ និងណែនាំបច្ចេកទេសមួយចំនួនដូចខាងក្រោម៖
- ចុះពិនិត្យស្រែរបស់សហគមន៍ឃើញថាសូ្រវមានទឹកគ្រប់គ្រាន់សម្រាប់លូតលាស់ និងពុំមានការរាតត្បាតពីសត្វល្អិតចង្រៃនោះទេ
- បានណែនាំកសិករត្រូវតែត្រួតពិនិត្យសត្វល្អិតចង្រៃក្នុងស្រែជាប្រចាំ និងការប្រើប្រាស់ជីកសិកម្មឲ្យត្រូវតាមតម្រូវការលូតលាស់នៃដំណាក់កាលលូតលាស់របស់ដំណាំស្រូវ
- ណែនាំកសិករបន្ថែមទៀតពីការកម្ចាត់ស្មៅចង្រៃឲ្យទាន់ពេលវេលា និងការប្រើប្រាស់ថ្នាំកសិកម្មឲ្យមានប្រសិទ្ធិភាពនិងចំណាយថវិកាអស់តិច និងការគ្រប់គ្រងកាកសំណល់ថ្នាំកសិកម្ម ដូចជាសំបក់ដបថ្នាំ កញ្ចប់ថ្នាំ បន្ទាប់ពីប្រើប្រាស់រួច។

ចំនួនអ្នកចូលទស្សនា
Flag Counter