ដើម្បីដាំដំណាំត្រសក់ចំណារទទួលបានជោគជ័យ កសិករត្រូវអនុវត្តន៍បច្ចេកទេស០៦ចំណុចខាងក្រោមដែលមន្រ្តីជំនាញបានណែនាំ
ចេញ​ផ្សាយ ១២ សីហា ២០១៩
280

ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក ដុក សាវឿន និងលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
បានចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសដាំដុះដំណាំត្រសក់ចំណារដល់កសិករ តឹក ចានរិទ្ធ នៅភូមិអូរព្រឹក្ស ឃុំកក់ ស្រុកពញាក្រែក។ តាមការពិនិត្យជាក់ស្តែង ឃើញថាគាត់បានដាំត្រសក់ចំណារលើផ្ទៃដី០.៨៥ហិកតា ហើយកំពុងប្រមូលដំណាក់កាលចុងក្រោយ (ត្រសក់តម្លៃ ៧០០ ទៅ ៨០០រៀល/គក្រ) ហើយគាត់ជួបបញ្ហាប្រឈមដូចជា៖
- ដាំដុះមិនមានផែនការច្បាសលាស់ 
- ត្រសក់របស់គាត់មានជំងឺអុចលឿងស្លឹក រុយស និងរុយទិចផ្លែ។

*ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ មន្រ្តីជំនាញបានណែនាំបច្ចេកទេសមួយចំនួនដូចខាងក្រោម៖
១. រៀបចំផែនការដាំដុះ ធ្វើការដាំដំណាំបង្វិល ឬឆ្លាស់មុខដំណាំ ទៅតាមតម្រូវរបស់ទីផ្សារ
២. សម្អាតស្មៅជំវិញចំការ និងតាមចន្លោះរង 
៣. កាត់ស្លឹកមានជំងឺ ហើយប្រមូលស្លឹកដែលមានជំងឺទៅដុត រឺកប់ចោល
៤. ការប្រើប្រាស់ជីបំប៉នអោយបានសមស្របទៅតាមដំណាក់កាលលូតលាស់ដំណាំ
៥. វិធីការគីមីលើជំងឺផ្សិតត្រូវប្រើប្រាស់ថ្នាំពុលកសិកម្មមានធាតុសកម្ម Mancozeb, Metalaxyl, Chlorothalonil
៦. វិធានការលើផ្លែរុយទិចផ្លែ ត្រូវយកផ្លែមានការបំផ្លាញប្រមូលកប់ចោល ដាក់អន្ទាក់ស្នេហ៍ ដើម្បីកាត់បន្ថយបរិមាញរុយទិចផ្លែ ប្រើប្រភេទថ្នាំគីមី Cypermethrin, imidacloprid.

ចំនួនអ្នកចូលទស្សនា
Flag Counter