លោកអនុប្រធានមន្ទីរចុះពិនិត្យ និងណែនាំកសិករដាំបន្លែ០៥ចំណុចសំខាន់ៗដល់កសិករនៅឃុំល្ងៀង
ចេញ​ផ្សាយ ១២ សីហា ២០១៩
106

ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះពិនិត្យណែនាំដល់កសិករ ពីបច្ចេកទេសដាំដុះដំណាំបន្លែនិងការអនុវត្តកសិកម្មល្អដល់កសិករ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ។ នៅក្នុងពេលនោះ លោកអនុប្រធានមន្ទីរដល់កសិករដូចខាងក្រោម៖
- វិធានការការពារនិងកម្ចាត់សត្វល្អិតចង្រៃ
- សារប្រយោជន៍នៃការប្រើប្រាស់ជី
- ពេលវេលាដែលត្រូវប្រើប្រាស់ជី
- បង្ហាញពីសុពលភាពនៃថ្នាំកសិកម្ម និងផលប៉ះពាល់
- បង្ហាញពីសារប្រយោជន៍ និងពិភាក្សាពីការធ្វើបង្ហាញការអនុវត្តគោលការណ៍កសិកម្មល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter