ការកែច្នៃចំណីអាហារពីផលិតផលកសិកម្ម អាចជួយអោយកសិករទទួលបានប្រាក់ចំណូលបន្ថែមពីការងារកសិកម្ម
ចេញ​ផ្សាយ ១២ សីហា ២០១៩
378

ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ លោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ហ៊ន់ រី មន្រ្តីការិយាល័យកសិឧស្សាហកម្ម សហការជាមួយការិយាល័យកសិកម្មស្រុកតំបែរ ចូលរួមសម្របសម្រលក្រុមការងារនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសកែច្នៃផលិតផលសាច់ នៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមចូលរួម ៥៧នាក់ ក្នុងនោះស្រី ៣៧នាក់។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទទួលបានចំណេះដឹងដូចខាងក្រោម៖
- យល់ដឹងពីអត្ថប្រយោជន៍នៃការកែច្នៃអាហារ
- យល់ដឹងពីតួនាទីរបស់ចំណីអាហារ
- យល់ដឹងពីកត្តាធ្វើឲ្យាហារខូច
- យល់ដឹងពីសុវត្ថិភាពនៃចំណីអាហារ
- យល់ដឹងពីការរក្សាទុកដាក់សាច់
- យល់ដឹងពីការកែច្នៃសាច់ជ្រូកផាត់
- យល់ដឹងពីការកែច្នៃស្បែកជ្រូកបំពង
- យល់ដឹងពីដំណើរការកែច្នៃសាច់ក្រកសាច់ជ្រូក និងសាច់ក្រកសាច់គោ
- ការអនុវត្តការកែច្នៃសាច់ក្រកសាច់ជ្រូក និងសាច់ក្រកសាច់គោ។

ចំនួនអ្នកចូលទស្សនា
Flag Counter