កសិកម្មស្រុកអូររាំងឪ៖ ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩
- លោក សុខ វ៉ាត អនុប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ
- លោក មាន វ៉ាន់ឡាយ អនុប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ
- លោក ចាន់ រដ្ឋា មន្ត្រីការិយាល័យកសិកម្មស្រុកអូររាំងឪ
បានសហការណ៍ជាមួយពេទ្យសត្វភូមិ និងអាជ្ញាធរភូមិ ដើម្បីចាក់វ៉ាក់សាំងគោ ក្របី តាមផ្ទះប្រជាពលរដ្ឋក្នុងភូមិព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ បានចំនួន ៤២គ្រួសារ ក្នុងនោះបានចាក់វ៉ាកសាំងគោបានចំនួន ៨៥ក្បាល និងក្របី២៧ក្បាល។
ក្នុងថ្ងៃដដែលនោះមន្រ្តីកសិកម្មស្រុកអូររាំងឪ បានបន្តចុះពិនិត្យ ណែនាំ និងដោះស្រាយបញ្ហារជូនកសិករ លន់ សារិន នៅភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ដូចជា៖
- ដំណាំទៀប៖ មានផ្លែតូច និងងាប់ដើម ក្នុងនោះមន្រ្តីជំនាញបានណែនាំឱ្យគាត់តុបតែងមែក ដាក់ជីបំប៉ន់បន្ថែម និងដាក់ទឹកអោយបានគ្រប់គ្រាន់។
- ដំណាំក្រចឆ្មា៖ មានជំងឺអុចស្លឹក និងផ្លែ ក្នុងនោះមន្រ្តីជំនាញបានណែនាំឱ្យគាត់ប្រើថ្នាំផ្សិតទ្រីកូឌែម៉ា ប្រើកំបោរ និងថ្នាំMetalaxyl ព្យាបាលផ្សិត និងAbamictin ឬ BT កំចាត់ពពួកទ្រីប និងសត្វល្អិតចង្រៃ។
- ដំណាំត្រង៉ែន៖ មិនសូវផ្លែ ក្នុងនោះមន្រ្តីជំនាញបានណែនាំឱ្យគាត់ពីរបៀបតុបតែងមែក ការថែទាំ និងរបៀបដាក់អរម៉ូនចេញផ្ការផ្លែ។