លោកប្រធានមន្ទីរចុះពិនិត្យបន្លែ និងចែកពូជមាន់ដល់កសិករ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន
ចេញ​ផ្សាយ ០៩ សីហា ២០១៩
105

កម្មវិធីទី២ ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោកមេឃុំជាំក្រវៀន និងមន្ត្រីបានបន្តចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់ខ្នាតតូច ក្នុងបរិបទធន់នឹងការប្រែប្រួលអាកាសធាតុរបស់កសិករ ៤គ្រួសារ ក្នុងតំបន់ដីសម្បទានសង្គមកិច្ចស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលចូលរួមអនុវត្តគម្រោងLASED ជំហាន២។

ជាមួយគ្នានោះ ក្រុមការងារ ក៏បានផ្តល់មាន់ពូជដល់កសិករអនុវត្តគម្រោង ៥គ្រួសារ ដោយមួយគ្រួសារទទួលបានមាន់ពូជ ១៥ក្បាល ដើម្បីយកទៅចិញ្ចឹម។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានសំណូមពរដល់កសិករទាំងអស់យកចិត្តទុកដាក់ថែទាំដំណាំនិងសត្វដោយការយកចិត្តទុកដាក់ខ្ពស់ និងរាយការណ៍មកមន្ត្រីជំនាញជួយក្នុងករណីជួបនូវបញ្ហាណាមួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter