ឆ្លើយតបបញ្ហាប្រឈមដំណាំដំឡូងមី លោកប្រធានមន្ទីរបានលើកឡើងនូវការតម្រង់ទិស០៣ចំណុច
ចេញ​ផ្សាយ ០៩ សីហា ២០១៩
187

ជំងឺត្រួយក្រញាញ់លើដំឡូងមី ជាជំងឺម៉ូសាអ៊ិចដែលបង្កដោយវីរុស មិនមានថ្នាំព្យាបាលនោះទេ

ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះ សំណាលជាមួយអាជ្ញាធរដែនដី មេភូមិ កសិករក្នុងឃុំកំពាន់ ស្រុកមេមត់ ដើម្បីសិក្សាពីដំណាំសក្ដានុពលក្នុងឃុំ និងបញ្ហាប្រឈមរបស់កសិករដែលមានអ្នកចូលរួម ៤៣នាក់។ ឃុំកំពាន់ មានដំណាំសំខាន់ៗដូចជាកៅស៊ូ ដំឡូងមី ម្រេច ពោតចំណីសត្វ។

ឆ្លើយតបបញ្ហាប្រឈមនិងក្នុងបំណងជំរុញផលិតកម្មឲ្យមានភាល្អប្រសើរឡើង លោកប្រធានមន្ទីរបានលើកឡើងនូវការតម្រង់ទិសមួយចំនួនដូចខាងក្រោម ៖
១-កសិករដាំដំឡូងមី ត្រូវរក្សាទុកពូជខ្លួនឯង ត្រឹម១០%នៃផ្ទៃដី។
២-ត្រូវចងក្រងជាសហគមន៍កសិកម្ម ដើម្បីប្រមូលផ្តុំផលិតកម្ម ដែលមានស្តង់ដារទីផ្សារនិងបង្កើនចំណូលពីកសិផល។
៣-ការប្រើប្រាស់ជីនិងការរៀបចំដី ត្រូវស្របតាមបច្ចេកទេសកាត់បន្ថយភាពខ្ជះខ្ជាយនិងបង្កើនទិន្នផល។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាល ស្តីពីវិធានកាទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសវៀតណាម។

លោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវរាយការណ៍រាល់បញ្ហាប្រឈមដែលពាក់ព័ន្ធកសិកម្ម មកមន្ទីរ ដើម្បីមន្ត្រីជំនាញអន្តរាគមន៍បានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter