ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ លោកស្រី ជូ ចរិយា អនុប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ដំឡូងរវាងក្រុមហ៊ុននឹងកសិករ នៅភូមិពន្លាក ឃុំចុងជាច ស្រុកត្បូងឃ្មុំ ក្រោមអធិបតេយភាពលោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ភាគីអ្នកទិញ ភាគីអ្នកផលិតសរុបចំនួន ៣៥នាក់/ស្រ្តី១៥នាក់។
+ក្នុងពិធីចុះកិច្ចសន្យាខាងលើនេះមានភាគីដូចខាងក្រោម៖
- ភាគីអ្នកផលិត៖ តំណាងដោយលោក ជុត ចាន់ណា រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាប្រធានក្រុមផលិត និងជាតំណាងរបស់កសិករ ៦៦គ្រួសារ និងព្រមលក់ដំឡូងបរិមាណ ៦០០តោន
- ភាគីអ្នកប្រមូលទិញដំឡូង លោកស្រី នង សុជាតិ រស់នៅភូមិស្បែកគឺ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
*ភាគីទាំងពីរ យល់ព្រមចុះកិច្ចសន្យាដោយគ្មានការបង្ខិតបង្ខំ និងយល់ព្រមច្បាស់ពីតួនាទី ភាគីអ្នកទិញនិងភាគីអ្នកផលិត បានឯកភាពគ្នាទាំងគុណភាព និងតម្លៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម