លោកប្រធានមន្ទីរចុះពិនិត្យការធ្វើបង្ហាញពីការដាំបន្លែ ក្នុងផ្ទះសំណាញ់ខ្នាតតូច របស់កសិករនៅក្រុងសួង
ចេញ​ផ្សាយ ០៨ សីហា ២០១៩
175

នៅរសៀលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបន្តចុះពិនិត្យការធ្វើបង្ហាញពីការដាំបន្លែ ក្នុងផ្ទះសំណាញ់ខ្នាតតូច របស់កសិករភូមិចុងអង្ក្រង សង្កាត់សួង ក្រុងសួង នៃគម្រោងជំរុញផលិតកម្មស្បៀង។

+ អត្ថប្រយោជន៍ផ្ទះសំណាញ់ កសិករ ៖
- អាចដាំដុះបន្លែទាំងក្នុងរដូវប្រាំង និងរដូវ វស្សា
- គ្រប់គ្រងហានិភ័យពីសត្វល្អិតចង្រៃនិងការ ប្រែប្រួលអាកាសធាតុ 
- សន្សំសំចៃកម្លាំងពលកម្មនិងសម្ភារៈ
- បង្កើនវគ្គដាំដុះ កសិ ផលមានគុណភាពសុវត្ថិភាព ប្រយោជន៍សម្រាប់សុខភាពនិងទទួលបានចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ

+ ខាងក្រោមជាគំរូផ្ទះសំណាញ់ ដែលកសិករខ្នាតតូចអាចធ្វើបាននិងរកចំណូលបាន ៖
- សម្ភារៈតំឡើងរួមមាន ទុយោជ័រPVC លេខ ២៧ សរសរឈើ របាឬស្សី សំណាញ់ជ័រក្រឡាញឹក លួស ដែកគោល គ្រាប់កិប
- គ្រោងផ្ទះសំណាញ់
- ទំហំបណ្តោយតាមជាក់ស្តែង ទទឹង ៥.៤ម៉ែត្រ
- កម្ពស់សរសរ ជើងរាងទី១មានកម្ពស់ ១,៨០ម៉ែត្រ និងសសរក្រឡោងមានកម្ពស់ ២,២០ម៉ែត្រ
- គម្លាតបង្កង់ទុយោភីវីស៊ី ២ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter