ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយការិយាល័យកសិកម្មក្រុងសួង ចុះសម្របសម្រួលកសិករ ក្នុងគម្រោងជំរុញផលិតកម្មស្បៀង មកពីស្រុកពញាក្រែក ស្រុកអូររាំងឪ ក្រុងសួង ដើម្បីសិក្សាស្វែងយល់ពីការរៀបចំរោងសំណាញ់សម្រាប់ដាំបន្លែ និងពិនិត្យទីតាំងសម្រាប់សាងសង់រោងសម្រាប់ដាំបន្លែ ព្រមទាំងបានពន្យល់កសិករពីវិធានការការពារជំងឺផ្សិតដោយការប្រើប្រាស់ផ្សិតទ្រីកូឌែម៉ា និងពិនិត្យលទ្ធផលជាក់ស្តែង និងពន្យល់កសិករពីការប្រើប្រាស់ជីបំប៉នតាមប្រព័ន្ធទុយោដំណក់ នៅភូមិចុងអង្ក្រង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម