ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ផាត់ ប៊ុនផោន មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសរៀបចំផ្ទះសំណាញ់និងរៀបចំប្រព័ន្ធស្រោចស្រពសម្រាប់ដាំដុះដំណាំបន្លែ ដល់កងទ័ពវរសេនាតូចថ្មើរជើង លេខ២១៣ នៅឃុំតំបែរ ស្រុកតំបែរ ដែលមានសិក្ខាកាមចូលរួមសរុប ១០០នាក់។
វគ្គបណ្តុះបណ្តាលនេះបានផ្ដោតលើកចំណុចសំខាន់ៗដូចជា៖
- អត្ថប្រយោជន៍នៃការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់
- ប្រភេទផ្ទះសំណាញ់
- ការរៀបចំសម្ភារ និងការដំឡើងផ្ទះសំណាញ់។
-អត្ថប្រយោជន៍នៃការប្រើប្រាស់ ថែទាំនិងការតំឡើងប្រព័ន្ធស្រោចស្រព ៣ប្រភេទដូចជា៖
-ការស្រោចស្រពដោយទុយយាតំណក់
-ការស្រោចស្រពដោយទុយយាសាច
-ការស្រោចស្រពដោយទុយយាវិល និងការរៀបចំប្រព័ន្ធបញ្ចូលជី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម