លោកប្រធានមន្ទីរបានចុះពិនិត្យ និងណែបច្ចេកទេសបន្ថែមដល់កសិករដាំដូងក្រអូប
ចេញ​ផ្សាយ ០៧ សីហា ២០១៩
437

ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះកសិដ្ឋានចម្រុះដាំដូងក្រអូបនិងស្រះចិញ្ចឹមត្រីដែលមានដូងក្រអូបចំនួន ១ ៣០០ដើម ក្នុងផ្ទៃដី ៧ហិកតា របស់ពូសែ ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅក្នុងចម្ការដូងរបស់គាត់មានដាំដំណាំស្វាយ ចិញ្ចឹមត្រី និងការពិសោធន៍ក្នុងការផលិតជីទឹកធម្មជាតិសម្រាប់ជំរុញដំណាំដូងរបស់គាត់ផងដែរ។ ដូងក្រអូបរបស់គាត់ទើបតែបានប្រមូលផលដំបូងក្នុងឆ្នាំទី១ ចំនួនជាមធ្យម ៤០០ផ្លែក្នុងមួយសប្តាហ៍ ដោយទទួលបានតម្លែ ២ ០០០រៀលក្នុងមួយផ្លែ។ ក្នុងឱ្យកាសនោះ លោកប្រធានមន្ទីរ បានណែនាំពីការសម្អាត និងទុកដាក់សំបកថ្នាំកសិកម្មឲ្យបានស្អាតល្អនិងមានសុវត្ថិភាព និងវិធានការមួយចំនួនក្នុងការការពារសត្វកញ្ចែរដូងស៊ីរូងបំផ្លាញដំណាំដូងរបស់គាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter